Header Ads

រីករាយដំណើរ​កម្សាន្ត ឆ្ពោះទៅកាន់រមណីយដ្ឋានខេត្តកំពត​​ ពេញ១ថ្ងៃវិលវិញ មានអទិភាពចំពោះ​ សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន

រមណីយដ្ឋានខេត្តកំពត តើយើងគួរទៅលេងអ្វីនៅខេត្តកំពត...?

Tour Code: NDM-KP1D-01
តំបន់ដែលត្រូវទស្សនាកម្សាន្ត ​ .ខេត្តកំពត   ២.ទំនប់ម្លិច (រំលេច)    ៣.ព្រែកត្នោត   ៤.កំពង់ត្រាច  ៥.ទឹកឈូ   ៦.គុហាកំពត។

ខេត្តកំពត
កំពត​ គឺជាខេត្តមួយ ដែលមានតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប និងប្រវត្តិសាស្ត្រ តំបន់ទេសចរណ៍ជាច្រើនដែលយើងនឹងធ្វើដំណើរ
ទៅកម្សាន្ត ដូចជា ​​ទឹកឈូ គុហាកំពត កំពង់ត្រាច ព្រែកត្នោត ទំនប់ម្លិច។ កាលណានិយាយដល់ខេត្តកំពត គឺភ្ញៀវទេសចរតែងតែនឹក
ឃើញដល់តំបន់ទេសចរណ៍ទាំងអស់នឹងហើយ។ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ​នៅ​ពេល​ដែល​បាន​ទៅ​ដល់​​​ដែន​ដី​ទក្សិណ​​​​កម្ពុជា​នេះ គេ​
មិន​​​​ភ្លេច​ឡើយ​នូវ​តំបន់​ទេសចរណ៍​​ស្អាត​ៗ​ទាំងនោះ។

ទំនប់ម្លិច (រំលេច)
ទំនប់ម្លិចស្ថិតនៅ​ស្រុក ជុំ​គិរី ខេត្តកំពត​។ ទំនប់​ម្លិច បាន​​ក្លាយ​ជា​តំបន់​លម្ហែ​ថ្មី​មួយ​ទៀត​ នៅ​តំបន់​ចន្លោះ​ខេត្ត​តាកែវ​និង​ កំពត។  ​ពី​អតីត
កាល ខ្មែរ​ក្រហម​បាន​​បង្ខំ​ឲ្យ​​ប្រជាជន​ខ្មែរ​សាង​សង​ទំនប់​ទឹក​ល្ហល្ហេវ​​​​នេះ​ឡើង​ដើម្បី​បម្រើ​​កសិកម្ម​នា​អំឡុង​ឆ្នាំ​១៩៧៧​​​។ ប៉ុន្តែ​អាង​ទឹក​​ជាប់​អតីត​កាល​ជូរចត់​ ឥឡូវ​បាន​​ប្រែជា​​ទី​សប្បាយ​​សម្រាប់​ប្រជាជន​ខ្មែរ។ ​អាង​ទឹក​សាប​ថ្លា​ឆ្លុះ​ ​​បាន​​ព័ទ្ធ​ដោយ​​សម្រស់​បៃ​តង​ស្រស់​​​នៃ​ព្រៃ​ភ្នំ​ដ៏​ត្រកាល​​។

ព្រែកត្នោត
ស្ថិត​នៅ​​ឃុំ​​ព្រែក​ត្នោត ស្រុក​ទឹក​ឈូ គឺ​​ជាង​៣០​គីឡូ​ម៉ែត្រ​​ខាង​លិច​ក្រុង​កំពត ព្រែក​ត្នោត ជា​រមណីយដ្ឋាន​​​​​ដ៏​ទាក់​ទាញ​ សម្បូរ​ដោយ​ជីវ ចម្រុះ ពិសេស​ពពួក​សត្វ​កម្រ និង​សត្វ​ជិត​ផុត​ពូជ​តែ​ម្ដង​​។ ជ្រោះ​ថ្ម​បាន​​ហូរ​នាំ​ទឹក​​ធ្លាក់​ពី​ភ្នំ​​បូក​គោ ចាក់​ទៅ​​ផ្ទៃ​សមុទ្រ ដែល​បាន​ធ្វើ​ឲ្យ​ព្រែក​ត្នោត ហាក់​បី​ដូចជា​ទឹក​ឈូ​ ថ្មី​មួយ​ទៀត​នៅ​អ៊ីចឹង។

កំពង់ត្រាច
កំពង់​ត្រាច ស្ថិតក្នុងតំបន់ទីប្រជុំជន ហើយ​ទេសភាព​​ភ្នំ​​មាន​តែ​ផ្ទាំង​ថ្ម​ចោទ​ខ្ពស់​សន្លឹម​ ច្រើន​ជាង​ទេសភាព​ដើម​ឈើ​ នឹង​​​លេច​ឡើង​។ ភ្ញៀវទេសចរ ​អាច​​ធ្វើដំណើរ​​តាម​ផ្លូវ​លំ​​ធំ​ល្មម​​​​ប្រមាណ​១០​​នាទី ​​គេ​នឹង​ទៅ​ដល់​ជើង​ភ្នំ​ដែល​សម្បូរ​ដោយ​ផ្ទាំង​ថ្ម និង​មាន​អារាម​​ពុទ្ធសាសនា​​​ក្រខ្សត់​នៅ​​ជាប់​​ភ្នំ​ ដែល​​ក្រឡឹង​​ជុំ​ជិត​ដោយ​ទេសភាព​ស្រស់​បំព្រង​នា​រដូវ​​ធ្លាក់​ភ្លៀង។ ជញ្ជាំង​ថ្ម​ភ្នំ​ខ្ពស់​ និង​រូង​ថ្ម​នៅ​ទី​នោះ ​ពិត​ជា​ធ្វើ​​ឲ្យ​អ្នក​​ទៅ​ដល់​ទី​ជា​លើក​ដំបូង​មិន​អាច​បំភ្លេច​បាន​ឡើយ​​។ ​នៅ​មាន​ល្អាង​ព្រះ​ចន្ទ ដែល​មាន​ទឹក​ថ្លា​​ឈ្វេង​ក្នុង​រូង​ថ្ម ​ត្រជាក់​ដូច​ទឹក​អម្រិត​អាច​ងូត​​យ៉ាង
​​វិសេសវិសាលទៀតផង​។

ទឹកឈូ​
រមណីយដ្ឋានទឹកឈូ នៅពេលថ្ងៃ​គែអាចងូតទឹក ដែលធ្លាប់ហូរកាត់ជ្រោះថ្មត្រជាក់កាយក្រៃលេង។ យើងអាចទស្សនាសត្វប្លែកៗនៅក្នុងសួន មុនទៅឆ្ពោះទៅទស្សនាកម្សាន្តដន្លែងផ្សេងទៀត នឹងទិញពិសារនូវភោគផលធម្មជាតិជទាំនោះ ដែលឱ្យផលនៅអំឡុងដាច់ខែក្តៅ។

គុហាកំពត 
គុហាកំពត គឺ​ជា​ល្អាង​ស្រទាប់​ថ្ម​កំបោរ​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​​ភ្ញៀវ​ទេសចរយ៉ាងខ្លាំង​។ ​​គុហា​ដែល​គេ​ត្រូវ​ឆ្លង​កាត់​មុន​គេ​ គឺ​​គុហា​ភ្នំ​ឆ្នុក ដែល​មាន​សំណង់​បាក់បែក​​បន្សល់​ពី​សម័យ​ហ្វូណន​ គឺ​​ទាំង​​ពី​មុន​​សម័យ​​មុន​​អង្គរ​ម៉្លេះ។ ផុត​គុហា​ទី​១ គេ​នឹង​ទៅ​ដក់​គុហា​បន្ទាប់​ទៀត​ដែល​រំលេច​​ដោយ​ល្អាង​​ថ្ម​​​ភ្នំ​​។
ទីភ្នាក់ងារទេសចរណ៍ អិន.ឌី.អិម  NDM Travel
ទំនាក់ទំនង​​​                     017 640 244 / 099 444 628
 Email                               inbound@ndm-travel.com
 Line                                 N.D.M Travel
 Face Book                      ទីភ្នាក់ងារទេសចរណ៍ អិន.ឌី.អិម

 Face Book Page             NDM Investment & Tourism Co., Ltd







































































No comments